SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធលេខទូរស័ព្ទ១២៦៦ ដើម្បីដោះស្រាយចម្ងល់ពីសហគ្រាស អាជីវកម្ម


ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធលេខទូរស័ព្ទ១២៦៦ ដើម្បីដោះស្រាយចម្ងល់ពីសហគ្រាស អាជីវកម្ម
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ មីនា ឆ្នាំ២០២៤នេះ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ ១២៦៦ ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានា ដោយហៅចូលមកកាន់មន្ត្រីជំនាញរបស់ក្រសួងដោយឥតគិតថ្លៃ។

សំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានា របស់ធុរជន និងសាធារណជន ដែលក្រសួងពាណិជ្ជកម្មនឹងឆ្លើយតបនោះពាក់ព័ន្ធនឹងព័ត៌មានទូទៅ, ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម, ព័ត៌មានអំពីការចុះបញ្ជីម៉ាក, ព័ត៌មានអំពីការនាំចេញ-នាំចូល, ព័ត៌មានអំពីការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.), ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៍។

ការដាក់ឱ្យដំណើរការលេខទំនាក់ទំនង ដោះស្រាយចម្ងល់ទាំងនោះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ព្រមទាំងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត។ ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរ ព័ត៌មាន ចម្ងល់ ឬបញ្ហាផ្សេងៗពាក់ព័ន្ធ អាចហៅចូលមកកាន់លេខទូរស័ព្ទ ១២៦៦ ដោយឥតគិតថ្លៃ ដោយមានមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី