2024-12-16
ទូច សូរិយា
2024-12-16
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-តួកគីយេ សម្រេចបានទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រមាណ ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើផែនការដែលដាក់ឱ្យសម្រេចបាន ១ពាន់លានដុល្លារ។ នេះជាការលើកឡើងរបស់ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភាតួកគីយេ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅ ដូច្នេះភាគីទាំងពីរ នឹងជំរុញផែនការខាងលើឱ្យបានសម្រេច ដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តម Numan Kurtulmuş បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ គឺសំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ ក៏មានសន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។
ឯកឧត្តម Numan Kurtulmuş បានបញ្ជាក់ថា តួកគីយេ នឹងបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ដោយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគីយេ (TIKA) ដែលបានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ ដោយក្នុងនោះ និស្សិតកម្ពុជាចំនួន ២៥នាក់កំពុងសិក្សានៅតួកគីយេផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី