2023-12-23
គិត បុប្ផា
2023-12-23
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចបានការនាំចេញទំនិញចំនួន២១ ២៩២លានដុល្លារ មានការកើនឡើង ៤,០៨ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ២០ ៤៥៨លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ខណៈពេលដែលទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សរុបសម្រេចបាន ៤៣ ៥១៥,៨៦លានដុល្លារ។
តាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ ប្រភទទំនិញនាំចេញដែលកើនឡើងក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានទឹកប្រាក់ ១០ ៧១៥លានដុល្លារ ធៀបនឹងឆ្នាំ២០២២ មានទំហំទឹកប្រាក់ ៧ ៥៦៩.៤៤លានដុល្លារ។ ទំនិញនាំចេញដែលមានកំណើនជាងឆ្នាំ២០២២ នោះ រួមមាន ម៉ាស៊ីនបរិធាន និងសម្ភារអគ្គិសនី, ស្រូវ, អង្ករ, ស្វាយចន្ទី, ដំឡូងមី, ជ័រកៅស៊ូ, ផ្លែមៀន, ស្ករអំពៅ, ពោត និងមុខទំនិញផ្សេងៗទៀត។
យោងតាមប្រភពដដែល ដែលចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រភេទទំនិញបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ ដែលបានថយចុះ មានទំហំទឹកប្រាក់ ១០ ៥៨១លានដុល្លារ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានទឹកសរុប ១២ ៨៩០លានដុល្លារ។ មុខទំនិញដែលចុះធៀបនឹងឆ្នាំ២០២២ នោះ រួមមាន សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារធ្វើដំណើរ, កង់, ចេក, ស្វាយ និងម្រេច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី