2025-02-07
ឃី ភារៈ
2025-02-07
ឃី ភារៈ
ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ខេត្តកំពង់ចាម ផ្តល់ឱកាសការងារចំនួន ១ ៣៨២កន្លែង ដល់ពលរដ្ឋ ដោយក្នុងនោះសាធារណជន អាចដាក់ពាក្យភ្លាម និងសម្ភាសន៍ភ្លាម ខណៈអ្នកមិនទាន់មានបទពិសោធ ក៏អាចដាក់ពាក្យបានដែរ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ទីភ្នាក់ងារជាតិមុខរបរ បានឱ្យដឹងថា «វេទិកាការងារ និងឱកាសកម្មសិក្សាការងារ» នឹងរៀបចំឡើង នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសហការរៀបចំដោយមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម របស់ NEA, ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូផងដែរ។
វេទិកាការងារនេះ នឹងផ្តល់ឱកាសការងារដល់យុវជន និងអ្នកស្វែងរកការងារទូទៅ នៅក្នុងបរិវេណវត្តគងជ័យ ក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងមកមជ្ឈមណ្ឌលការងារខេត្តកំពង់ចាមរបស់ NEA តាមរយៈលេខ ០១៦ ៦៥ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី