SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ថៃ ឯកភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់កិច្ចសហការទ្វេភាគី


កម្ពុជា-ថៃ ឯកភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់កិច្ចសហការទ្វេភាគី
A+ A-

ភ្នំពេញ៖ កម្ពុជា និងថៃ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតទៅលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញគ្នាទៅវិញទៅមក ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ ការពារជាតិ និងសន្តិសុខ។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តឡើងរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ។

ក្នុងអំឡុងពេលនៃការប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ភាគីទាំងពីរ ក៏បានព្រមព្រៀងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំង។ កម្ពុជា និងថៃ ក៏បានឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ សម្របសម្រួលកិច្ចពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហការខាងលើ និងរៀបចំឱ្យមានសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥ ផងដែរ។

លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងថៃ កំពុងរីកចម្រើនយ៉ាងល្អ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងកិច្ចពិភាក្សាខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលត្រូវបានបង្កើតឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០២៤នេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី