SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងចំនួន២៧ បន្ថែមទៀត ដែលទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល នឹងបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តព្រះសីហនុ


គម្រោងចំនួន២៧ បន្ថែមទៀត ដែលទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល នឹងបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គម្រោងចំនួន២៧ បន្ថែមទៀត ដែលទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នឹងចូលរួមបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តព្រះសីហនុ។ គម្រោងចំនួន២៧ នេះ ត្រូវបានឯកភាពជាគោលការណ៍ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ការលើកទឹកចិត្តមួយចំនួនដោយផ្អែកទៅតាមចរិតលក្ខណៈ និងការវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។

ការសម្រេចឱ្យគម្រោងចំនួន២៧ ទទួលការបានការលើកទឹកចិត្តពីរដ្ឋាភិបាលនេះ ធ្វើឡើងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាចំនួន២៨ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តបន្ថែមទៀត។

កិច្ចប្រជុំពិភាក្សា និងវាយតម្លៃនេះ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ សីហា។

គួរបញ្ជាក់ថា គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ចំពោះធុរជន និងវិនិយោគិន ដែលចង់ទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យស្នើសុំមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័ត ឬទំនាក់ទំនងមកលេខាធិការដ្ឋាន តាមរយៈទូរសព្ទលេខ ០១៦៣២១០១៩, ០១២៩០២២០០ និង០៨៩៧២៦០២៨៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី