2024-12-19
ឃី ភារៈ
2024-12-19
ឃី ភារៈ
ភ្នំពេញ៖ ផ្នែកសន្តិសុខសាយប័រ គឺជាជំនាញមួយដែលផ្តោតលើការវាយតម្លៃហានិភ័យ ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រនិងអ៊ីនធឺណិត ដើម្បីធានាឱ្យបាននូវសន្តិសុខនិងសុវត្ថិភាពនៃប្រព័ន្ធបច្ចេកវិទ្យានិងអ្នកប្រើប្រាស់។ ជំនាញសន្តិសុខសាយប័រ អាចជួយឱ្យស្ថាប័នមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណ ការឆ្លើយតប និងការសង្គ្រោះ ដើម្បីបន្តដំណើរការផ្តល់សេវាកម្មឡើងវិញយ៉ាងឆាប់រហ័ស ពេលមានការគំរាមកំហែង និងឧប្បត្តិហេតុសាយប័រ។
តាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ផ្នែកសន្តិសុខសាយប័រគ្របដណ្តប់លើក្រុមជំនាញចំនួន២ ដូចជា៖ ទី១. ក្រុមជំនាញអភិបាលកិច្ច ហានិភ័យ និងអនុលោមភាព គ្របដណ្តប់លើការងារ ដែលទាក់ទងនឹងដំណើរការនិងគោលការណ៍ដែលត្រូវបានដាក់ចេញ ដើម្បីការពារ និងកាត់បន្ថយហានិភ័យសាយប័រ ការធានាថា ការអនុវត្តសន្តិសុខសាយប័ររបស់ស្ថាប័នស្របតាមស្តង់ដាឧស្សាហកម្ម និងបទប្បញ្ញត្តិជាធរមាន។ ក្រុមជំនាញនេះ ក៏ផ្តោតលើការវាយតម្លៃសន្តិសុខសាយប័រ ការជ្រើសរើសយកវិធានការគ្រប់គ្រង ដែលសមស្រប ការរៀបចំផែនការឆ្លើយតបទៅនឹងឧប្បត្តិហេតុ និងការពិនិត្យមើលនិងកែលម្អដំណើរការជាទៀងទាត់។ ក្រុមជំនាញនេះ អាចប្រកបការងារ ឬមុខរបរសំខាន់ៗចំនួន២ គឺអ្នកវិភាគហានិភ័យសាយប័រ និងស្ថាបត្យករសន្តិសុខសាយប័រ។
ទី២. ក្រុមជំនាញប្រតិបត្តិការសាយប័រ គ្របដណ្តប់លើមុខរបរដែលទាក់ទងនឹងប្រតិបត្តិការប្រចាំថ្ងៃរបស់សន្តិសុខសាយប័រ ដូចជា ការវាយតម្លៃភាពងាយរងគ្រោះ ការធ្វើតេស្ត ការជ្រៀតចូល ប្រតិបត្តិការសន្តិសុខ ការស៊ើបអង្កេតកោសល្យវិច័យ ការស៊ើបអង្កេតឧប្បត្តិហេតុ និងការវិភាគមេរោគកុំព្យូទ័រ ដើម្បីធានាបាននូវដំណើរការការពារ ការគ្រប់គ្រង និងការឆ្លើយតបហានិភ័យប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្រុមជំនាញនេះ អាចប្រកបការងារ ឬមុខរបរសំខាន់ៗចំនួន៦ រួមមាន៖ អ្នកវិភាគការវាយតម្លៃភាពងាយរងគ្រោះ និងការធ្វើតេស្តការជ្រៀតចូល, អ្នកវិភាគប្រតិបត្តិការសន្តិសុខសាយប័រ, អ្នកស៊ើបអង្កេតកោសល្យវិច័យ, អ្នកស៊ើបអង្កេតឧប្បត្តិហេតុ, វិស្វករសន្តិសុខសាយប័រ, និងអ្នកវិភាគមេរោគកុំព្យូទ័រ។
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ https://shorturl.at/x84gY
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី