SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគ្គនាយកធនាគារ ARDB ណែនាំឱ្យសហគ្រិនវិនិយោគលើអាជីវកម្មបៃតង និងបច្ចេកទេសធ្វើកសិកម្ម ដើម្បីត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី


អគ្គនាយកធនាគារ ARDB ណែនាំឱ្យសហគ្រិនវិនិយោគលើអាជីវកម្មបៃតង និងបច្ចេកទេសធ្វើកសិកម្ម ដើម្បីត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី
ធនាគារ-ហិរញ្ញវត្ថុ

2024-12-22

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ណែនាំឱ្យសហគ្រិន វិនិយោគលើអាជីវកម្មបៃតង (Green Business), បន្តយកចិត្តទុកដាក់ក្នុងវិស័យកសិកម្ម ពិសេសវិនិយោគលើបច្ចេកទេសនៃការធ្វើកសិកម្ម ដើម្បីត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី។

ក្នុងកម្មវិធី «កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី» ដែលរៀបចំឡើងដោយសហគ្រិនវ័យក្មេងកម្ពុជា គាំទ្រធនាគារ ARDB មានអ្នកចូលរួមសរុប ១៦០នាក់ ក្នុងនោះស្រី ៤៦នាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំពីការចាប់យកឱកាសនៃការវិវត្តវិស័យបច្ចេកវិទ្យា ដែលកំពុងតែផ្តល់កាលានុវត្តភាពលើនវានុវត្តន៍អាជីវកម្មថ្មី។ ការវិវត្តវិស័យបច្ចេកវិទ្យាទាំងនោះ មានដូចជាសេវាកម្មទូទាត់ (Payment), ទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce), សេវាកម្មព័ត៌មានវិទ្យាសម្រាប់សម្រួលដល់ផ្នែកអាជីវកម្ម (Information-enabled Business Services) និងសេវាកម្មផ្នែករក្សាទិន្នន័យ (Cloud-Service) ជាដើម។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញឱ្យសហគ្រិនបន្តតាមដាន និងវិភាគលើការវិវត្តនៃវិស័យកម្មសាន្ត (មិនមែនកាត់ដេរ) ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជាការផលិតស៊ីមីកុងឌុចទ័រ (Semicon- ductors) និងឧស្សាហកម្មអេឡិចត្រូនិច (Industrial Electronics) ជាដើមផងដែរ។ ការផ្តល់អនុសាសន៍បែបនេះរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ព្រោះឯកឧត្តមបញ្ជាក់ថា វិស័យសហគ្រិនភាព ដើរតួជាកម្លាំងចលករ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច, ការបង្កើតឱកាសការងារថ្មី និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់កម្ពុជា។

កម្មវិធី «កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី» ដែលធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាវេទិកាសម្រាប់កិច្ចពិភាក្សា ក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី