2024-11-14
គិត បុប្ផា
2024-11-14
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិន ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ប្រពៃណី និងទេសចរណ៍កម្ពុជា ពិសេសខេត្ដសៀមរាប ជា «ដែនដីអច្ឆរិយៈ» និងជាគោលដៅទេសចរណ៍ប្រកបដោយសក្ដានុពលរបស់កម្ពុជា ដល់ជនជាតិចិន។
បន្ថែមពីការផ្សព្វផ្សាយទេសចរណ៍ ឯកឧត្តម ហួត ហាក់ ក៏បានជំរុញឱ្យសមាគមខាងលើចូលរួមក្នុងយុទ្ធនាការ៖ ១. ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ចិន ម្នាក់! និង២. ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! ផងដែរ។ សន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ «កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មីនៃសហគមន៍ជោគវាសនារួម» ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីកិច្ចសហការរវាងសមាគមមិត្តភាពកម្ពុជា ចិន និងសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ»។
សន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ «កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មីនៃសហគមន៍ជោគវាសនារួម» នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ រៀបចំឡើងដើម្បីពិភាក្សាអំពីកិច្ចសហការរួមគ្នាជំរុញការអភិវឌ្ឍស្របតាមអនុសាសន៍ និងស្មារតីរបស់កម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កម្រិតស្តង់ដារខ្ពស់ក្នុងយុគសម័យឌីជីថល និងពង្រឹង ការវិនិយោគទេសចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី