SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

និយ័តករមូលបត្រកម្ពុជា ពន្យល់ពីមូលហេតុដែលយុវជនគួរចាប់ផ្តើមវិនិយោគនៅវ័យក្មេង!


និយ័តករមូលបត្រកម្ពុជា ពន្យល់ពីមូលហេតុដែលយុវជនគួរចាប់ផ្តើមវិនិយោគនៅវ័យក្មេង!
ធនាគារ-ហិរញ្ញវត្ថុ

2024-11-03

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-11-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ យុវជន គួរតែចាប់ផ្តើមវិនិយោគនៅវ័យក្មេង ព្រោះជាវ័យមួយដែលពួកគេមិនទាន់មានបន្ទុកហិរញ្ញវត្ថុត្រូវរ៉ាប់រង និងមានពេលវេលាគ្រប់គ្រាន់សិក្សាស្វែងយល់ពីឱកាស ជម្រើសនៃការវិនិយោគ និងមានពេលវេលាកែតម្រូវយុទ្ធសាស្ត្រក្នុងការវិនិយោគ ដោយរៀនពីភាពជោគជ័យ និងបរាជ័យ។

ព្រឹត្តិបត្រប៉ុស្តិ៍មូលបត្រស្តីពី«ចំណេះដឹងមូលដ្ឋាន» របស់និយ័តករមូលបត្រកម្ពុជា លេខ១០ ដែលចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និយាយពីមគ្គុទ្ទេសក៍សម្រាប់យុវវ័យក្នុងការចាប់ផ្តើមវិនិយោគក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា បានឱ្យដឹងថា យុវជនអាយុចាប់ពី១៥ឆ្នាំឡើងទៅ ដែលមានអត្តសញ្ញាណបណ្ណ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន(ជនបរទេស) អាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដើម្បីបើកគណនីជួញដូរបាន។ ដូច្នេះ ប្រសិនបើយុវជនចាប់ផ្តើមវិនិយោគនៅអាយុ ១៥ឆ្នាំ នោះនឹងមានទឹកប្រាក់ចំនួនជិត១,៤លានដុល្លា (១,៣៩៦,៦៩០.២៣ដុល្លារ) ឬជិតស្មើនឹងចំនួននេះពីរដង ដែលនេះ គឺជាឥទ្ធិពលនៃការប្រាក់សមាស។

ក្នុងព្រឹត្តិបត្រដដែក បានលើកជាឧទាហរណ៍ថា ប្រសិនបើយុវជន ចាប់ផ្តើមវិនិយោគនៅអាយុ ២២ឆ្នាំ ក្នុងទឹកប្រាក់ ១០០ដុល្លារក្នុងមួយខែ នឹងទទួលបានប្រាក់ចំណេញ ១០% ក្នុងមួយឆ្នាំ ពោលគឺពួកគេនឹង មានទឹកប្រាក់ចំនួនជាង៧១ម៉ឺនដុល្លារ (៧១០,៨១០.៨៣ដុល្លារ) នៅពេលវិនិយោគឈានដល់អាយុ ៦៥ឆ្នាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី