2025-05-07
ឃី ភារៈ
2025-05-07
ឃី ភារៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ណែនាំដល់ក្រុមហ៊ុន Mayapada Group របស់ឥណ្ឌូណេស៊ី មកវិនិយោគនៅកម្ពុជា លើការកែច្នៃផលិតផលស្វាយចន្ទី ឬបង្កើតរោងចក្រកសិ-ឧស្សាហកម្ម ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Dato' Sri Tahir ស្ថាបនិកក្រុមហ៊ុន Mayapada Group កាលពីថ្ងៃទី៦ ខែឧសភា ឆ្នា២០២៥។
ក្នុងជំនួប ដែលធ្វើឡើង នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា កំពុងខិតខំប្រឹងប្រែងលើកកម្ពស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា ព្រោះការទាក់ទាញអ្នកវិនិយោគ គឺជាគោលការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន។ សម្ដេចតេជោ ហ៊ុន សែន រំពឹងថា លោក Dato' Sri Tahir នឹងមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ ដើម្បីជួបជាមួយភាគីពាក់ព័ន្ធ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងគោលដៅរួមចំណែកកាត់បន្ថយនូវភាពក្រីក្រ និងការបង្កើតការងារដល់ពលរដ្ឋកម្ពុជាបន្ថែមទៀត។
លោកសាស្ត្រាចារ្យបណ្ឌិត Dato' Sri Tahir បានលើកឡើងថា កម្ពុជា បានរក្សានូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ជាង ២ទសវត្សរ៍ ដែលជាកំណើនមួយមានលក្ខណៈល្អប្រសើរសម្រាប់ប្រទេស និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ។ លោកសាស្ត្រាចារ្យបណ្ឌិត បន្តថា សម្រាប់លោកផ្ទាល់ ក៏ដូចជាអ្នកវិនិយោគឥណ្ឌូនេស៊ី មានការទុកចិត្តទៅលើស្ថានភាព ក៏ដូចជាការវិវត្តនៃសេដ្ឋកិច្ចនៅកម្ពុជា ដោយលោក Dato' Sri Tahir បានបញ្ជាក់ផងថា នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា នាពេលខាងមុខ ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី