SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រាសក្នុងវិស័យ៣ ផ្តល់ឱកាសការងារជាង២៥ពាន់កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក


សហគ្រាសក្នុងវិស័យ៣ ផ្តល់ឱកាសការងារជាង២៥ពាន់កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រាសក្នុងវិស័យចំនួន៣ ផ្តល់ឱកាសការងារក្នុងស្រុកសរុបចំនួន២៥ ៥៩៧កន្លែង ដែលក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ១៦ ៤៨៣កន្លែង, វិស័យសេវាកម្មចំនួន២ ៣៣៧កន្លែង និងវិស័យកសិកម្មចំនួន៦ ៧៧៧កន្លែង ដល់ប្រជាពលរដ្ឋខ្មែរក្នុងខេត្តចំនួន១០។ 

បើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០២ មករា ឱកាសការងារក្នុងខេត្តចំនួន១០នោះ រួមមាន ខេត្តកំពង់ស្ពឺ៩ ២២៣កន្លែង, ខេត្តរតនគិរី៦ ៦០០កន្លែង, ខេត្តកណ្តាល២ ២៥០កន្លែង, ខេត្តកំពង់ឆ្នាំង១ ១៥០កន្លែង, ខេត្តកំពង់ចាម១ ១០៤កន្លែង, ខេត្តក្រចេះ១ ០៩០កន្លែង, រាជធានីភ្នំពេញ១ ១០៣កន្លែង, ខេត្តពោធិ៍សាត់១ ០៩៨កន្លែង, ខេត្តបន្ទាយមានជ័យ៦១៦កន្លែង, ខេត្តកោះកុង៤២៩កន្លែង និងខេត្តផ្សេងៗទៀត៩៣៤កន្លែង។

ឱកាសការងារទាំងនេះ ក៏បាននាំយកមុខរបរ១០ប្រភេទ សម្រាប់ពលរដ្ឋជ្រើសរើសតាមជំនាញមាន៖ អ្នកបញ្ជាម៉ាស៊ីនដេរ, កម្មករចម្ការដំណាំ, អ្នកដុសខាត់លោហៈ អ្នកក្រឡឹងកង់ និងអ្នកសំលៀងឧបករណ៍, អ្នកប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុនិងវិនិយោគទុន, មន្ត្រីឥណទាន និងប្រាក់កម្ចី, អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត, អ្នកបម្រើ(Waiters), នាយកគ្រប់គ្រងការផ្គត់ផ្គង់ ការចែកចាយ និងពាក់ព័ន្ធ, វិជ្ជាជីវៈខាងការផ្សព្វផ្សាយនិងទីផ្សារ, អ្នកបោកគក់និងអ្នកអ៊ុតដោយប្រើដៃ និងមុខរបរផ្សេងៗទៀត។  

សូមជម្រាបថា ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ ឬ ០១៦ ៧៨ ៦៦ ៥៥ (Telegram)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី