SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឆ្នាំ២០២៣ រដ្ឋាភិបាល បានអនុម័តឱ្យគម្រោងចំនួន២៦៨ បោះទុនវិនិយោគជិត ៤,៩ពាន់លានដុល្លារ


ឆ្នាំ២០២៣ រដ្ឋាភិបាល បានអនុម័តឱ្យគម្រោងចំនួន២៦៨ បោះទុនវិនិយោគជិត ៤,៩ពាន់លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៦៨ ដែលមានដើមទុនវិនិយោគសរុបជិត ៤,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ៣០៧ពាន់កន្លែង។ ក្នុងគម្រោងវិនិយោគចំនួន២៦៨នោះ មានគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១។

តាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងគម្រោងវិនិយោគចំនួន២៦៨ មានគម្រោងវិនិយោគចំនួន៧១ បានបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ 

សេចក្តីជូនដំណឹងនេះដដែល បានឱ្យដឹងថា គម្រោងដែលវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន ៩២ភាគរយ នៃចំនួនគម្រោងវិនិយោគសរុប ខណៈដែលទុនវិនិយោគមានចំនួន ៤៦ភាគរយ។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ មានចំនួន ២,៦ភាគរយ នៃចំនួនគម្រោងវិនិយោគសរុប និងមានទុនវិនិយោគចំនួន ៤៤ភាគរយ នៃទុនវិនិយោគសរុប។ ចំណែក រំហូរទុនវិនិយោគឯកជនក្នុងឆ្នាំ២០២៣វិញ មានការកើនឡើង ២២ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។

គួរជម្រាបថា រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣នេះ ភាគច្រើនមានការវិនិយោគមកពីប្រទេសចិន និងនៅក្នុងស្រុក មានចំនួនជិត ៩០ភាគរយ នៃទុនវិនិយោគសរុប។ រីឯ ទីតាំងដែលវិនិយោគច្រើនជាងគេ មាននៅខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងនៅតាមបណ្ដាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599