SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ បរិច្ចាកឈាម ត្រៀមបម្រុងសង្គ្រោះអាយុជីវិតកងទ័ពជួរមុខ


រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ បរិច្ចាកឈាម ត្រៀមបម្រុងសង្គ្រោះអាយុជីវិតកងទ័ពជួរមុខ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-28

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បរិច្ចាគឈាម ដើម្បីត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់វីរៈកងទ័ពជួរមុខកម្ពុជា និងប្រជាជន ដែលរងរបួសដោយសារសង្រ្គាមឈ្លានពានពីក្រុមយោធាថៃ មកលើកម្ពុជា។

ការចូលរួមបរិច្ចាគឈាមពីបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស ខេត្តតាកែវ បានធ្វើឡើងនាពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ក្រៅពីធ្វើការបរិច្ចាគឈាម មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋខេត្តតាកែវជាច្រើន បាននាំគ្នាផ្ដល់ជាថវិកា និងសម្ភារ ដើម្បីជួយដល់វិរៈកងទ័ព នៅសមរភូមិមុខ និងបងប្អូនជនភៀសសឹក នៅក្នុងខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារផងដែរ។

ទន្ទឹមនេះ ឯកឧត្តម វ៉ី សំណាង បានចាត់ទុកការចូលរួមបរិច្ចាគឈាមដ៏ច្រើនកុះករពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ ពេលនេះ បានបង្ហាញពីទឹកចិត្ត និងស្មារតីស្នេហាជាតិដ៏មោះមុត និងជាធ្លុងមួយ នៅពេលដែលមានកាឈ្លានពាន ពីពួកចោសៀមមកលើដែនអធិបតេយ្យភាពរបស់ខ្មែរ។

លោកឱសថការរី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានលើកឡើងថា សកម្មភាពបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាកិច្ចប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដើម្បីត្រៀមឈាមបម្រុងទុកជួយសង្រ្គោះចំពោះជនភៀសសឹក និងវីរៈកងទ័ព ដែលកំពុងតែប្រយុទ្ធនៅសមរភូមិមុខ ជាមួយពួកសត្រូវសៀម ឈ្លានពាន។

ការបរិច្ចាកឈាមត្រៀមបម្រុងទុកនេះ ធ្វើឡើងទៅតាមការអំពាវនាវ របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ប្រធានមន្ទីរសុខាភិបាលតាមបណ្តាខេត្ត ជាពិសេសនៅមន្ទីរពេទ្យខេត្តតែម្តង ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ទទួលបងប្អូនប្រជាពលរដ្ឋ ដែលចង់បរិច្ចាគឈាម ដើម្បីមានលទ្ធភាពខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងការពារបូរណភាពទឹកដីកម្ពុជាយើង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី