2025-01-14
ឃី ភារៈ
2025-01-14
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន មានឈ្មោះថា Thien Y Environmental Energy Joint Stock Company ដែលកំពុងវិនិយោគនៅវៀតណាម បានបង្ហាញបំណងចង់វិនិយោគកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងលើផ្នែកផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Pan Yaodaអគ្គនាយកក្រុមហ៊ុនចិននេះ ក្នុងជំនួបជាមួយ ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ របស់ ឯកឧត្ដម សាបូ អូហ្សាណូ លោកអគ្គនាយកក្រុមហ៊ុនខាងលើ ក៏បានគូសបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាមផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីការស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងវិនិយោគនៅកម្ពុជា ព្រមទាំងគិតគូរលើបរិស្ថាន និងជួយលើកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជន និងបង្កើនសេដ្ឋកិច្ចជាតិ។
ឯកឧត្ដម សាបូ អូហ្សាណូ បានស្នើឱ្យក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ធ្វើផែនការ និងសិក្សាគម្រោងលម្អិត និងលើកយកគោលបំណងវិនិយោគកែច្នៃសំរាម ផលិតជាថាមពលអគ្គិសនី ដែលអាចជួយដោះស្រាយបញ្ហាសំរាម និងជួយលើកកម្ពស់បរិស្ថាន មករាយការណ៍ជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅពេលបន្ទាប់ពីទស្សនកិច្ចនេះ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានជាតិ (AKP)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី