SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឆ្នាំ២០២៥ សហគមន៍កសិកម្មបាភ្នំមានជ័យ នឹងប្រើម៉ាស៊ីនស្ទូង និងពង្រួស ដែលចំណាយថវិកាជាង ៣ពាន់ដុល្លារ


ឆ្នាំ២០២៥ សហគមន៍កសិកម្មបាភ្នំមានជ័យ នឹងប្រើម៉ាស៊ីនស្ទូង និងពង្រួស ដែលចំណាយថវិកាជាង ៣ពាន់ដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ នៅឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបាភ្នំមានជ័យ មានផែនការអនុវត្តដាំដុះដោយប្រើប្រាស់ម៉ាស៊ីនស្ទូង និងពង្រួសតាមលក្ខណៈបច្ចេកទេស ដែលចំណាយថវិកាប្រហែលជា ១៤ ៣៨៣ ៦០០ រៀល ឬស្មើនឹងជាង ៣ពាន់ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបាភ្នំមានជ័យ ដែលស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ក៏ផែនការផលិតពូជស្រូវផ្ការំដួលចំនួន ២៥ហិកតា, ផលិតពូជស្រូវOM 5451ចំនួន ១២០ហិកតា និងផលិតពូជស្រូវ IR 504 ចំនួន ៥០ហិកតា នៅឆ្នាំ២០២៥ផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ធ្នូ ក្រុមប្រឹក្សាភិបាលសហគមន៍ ក៏បានបន្តថា សហគមន៍ បានចុះកិច្ចសន្យាផលិតកម្ម គ្រាប់ពូជ ជាមួយសមាជិក និងសហគមន៍នានា ដើម្បីបានគ្រាប់ពូជសុទ្ធយកមកកែច្នៃ និងវេចខ្ចប់បានជាង ៧00តោនសម្រាប់ឆ្នាំ២០២៤។

ក្រុមប្រឹក្សាភិបាលសហគមន៍ បានបញ្ជាក់ថា មុខរបរសំខាន់ៗចម្បងរបស់សហគមន៍ គឺធ្វើផលិតកម្មស្រូវពូជ និងកែច្នៃគ្រាប់ពូជស្រូវសុទ្ធលក់ លើផ្ទៃដី ១៤៥ហិកតា ផលិតគ្រាប់ពូជស្រូវរួមមាន៖ ពូជស្រូវផ្ការំដួល និងពូជស្រូវ OM5451ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម ហាស់ សារ៉េត បានលើកទឹកចិត្តដល់សហគមន៍ឱ្យបន្តការយកចិត្តទុកដាក់ពង្រីកផលិតកម្មថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារគ្រាប់ពូជស្រូវនៅក្នុងស្រុក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី