SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម គុយ សុផល ត្រូវបានផ្តល់គោរមងារជា «សម្តេច» និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង


ឯកឧត្តម គុយ សុផល ត្រូវបានផ្តល់គោរមងារជា «សម្តេច» និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានគោរមងារ «សម្តេច» ដល់ឯកឧត្តម ឧកញ៉ា មហាមន្ត្រី គុយ សុផល ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ព្រមទាំងត្រាស់បង្គាប់តែងតាំងមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ការប្រោសព្រះរាជទានគោរមងារនេះ ព្រោះទ្រង់យល់ថា ឯកឧត្តម ឧកញ៉ា មហាមន្ត្រី គុយ សុផល បានខិតខំយ៉ាងសកម្ម និងលះបង់កម្លាំងកាយ-ចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញ ភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ ឯកឧត្តម ឧកញ៉ា មហាមន្ត្រី គុយ សុផល ក៏បានប្រឹងប្រែងបំពេញការងារថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងជូនក្រសួងព្រះបរមរាជវាំង យ៉ាងខ្ជាប់ខ្ជួនបានល្អប្រពៃ ប្រកបដោយមនសិការ ទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន។

យោងតាមព្រះរាជក្រឹត្យ ដែលចុះព្រះហត្ថលេខាដោយព្រះករុណា ព្រះបាទ ព្រះមហាក្សត្រ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញថា ឯកឧត្តម ឧកញ៉ា មហាមន្ត្រី គុយ សុផល បានជួយសម្របសម្រួលកិច្ចការជាមួយស្ថាប័នផ្សេងៗបានល្អប្រសើរផងដែរ។ គួរបញ្ជាក់ថា ការត្រាស់បង្គាប់របស់ព្រះករុណាព្រះមហាក្សត្រ គឺតបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី