SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ចង់វិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីបម្រើការនាំចេញ


ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ចង់វិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីបម្រើការនាំចេញ
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្ម នៅទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន ចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅស្រុក។ នេះជាការលើកឡើងរបស់លោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយលោកស្រី ចូវ ហួយថុង ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា វិស័យកសិកម្ម ជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលក្នុងនោះ កម្ពុជា មានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែមទៀតផង។

ចំពោះគម្រោងវិនិយោគដែលក្រុមហ៊ុន ចុងខឺប៉ីហ្វាង ចាប់អារម្មណ៍នេះ ឯកឧត្ដម ជា វុទ្ធី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន រួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្ដម ជា វុទ្ធី បានបញ្ជាក់បន្ថែមថា កំណើននៃរំហូរវិនិយោគនៅកម្ពុជា ភាគច្រើនមានរំហូរវិនិយោគមកពីចិន ដែលក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍នេះ ប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី