2025-09-10
គិត បុប្ផា
2025-09-10
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតនូវគម្រោង «ភូមិខ្មែរអ្នកធ្វើ» បង្កើតនូវគម្រោង «ភូមិខ្មែរអ្នកធ្វើ» ដែលជាផ្សារទេសចរណ៍ខ្មែរ ត្រៀមលេចជារូបរាងឆាប់ៗនេះ ដើម្បីជំរុញសក្ដានុពលទេសចរណ៍ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ តាមរយៈការប្រមូលផ្ដុំផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់ពលរដ្ឋខ្មែរតាមមូលដ្ឋាន។
ផលិតផល ដែលនឹងដាក់លក់នៅក្នុង «ភូមិខ្មែរអ្នកធ្វើ» ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល មានដូចជាបន្លែ ផ្លែឈើ សម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារប្រចាំតំបន់ សេវាកម្មផ្សេងៗជាដើម។ បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងនេះ មិនត្រឹមតែជាផ្សារលក់ផលិតផលទេ ប៉ុន្តែក៏រួមបញ្ជូលជាមួយនឹងស្ថាបត្យកម្ម រចនាបទខ្មែរ សិល្បៈ វប្បធម៌ ប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្មែរ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា (Influencers) KOL ទាំងអស់ ចូលរួមផ្សព្វផ្សាយ ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ» ទៅកាន់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ ដើម្បីបង្ហាញពីភាពទាក់ទាញ និងបង្កើនការចាប់អារម្មណ៍ លើគម្រោងនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី