2025-07-29
គិត បុប្ផា
2025-07-29
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវ «កិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង» តាមរយៈការសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ចាត់ទុកទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងន័យនេះ ប្រទេសជប៉ុន បាននិងកំពុងទំនាក់ទំនងជាមួយកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
ប្រទេសជប៉ុន បានអបអរសាទរកម្ពុជា និងថៃ ដែលបានសម្រេចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ។ ជប៉ុន ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដោយរួមមានប្រទេសម៉ាឡេស៊ី ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេស និងសហរដ្ឋអាម៉េរិក ជាសហអ្នករៀបចំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី