SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ជប៉ុន ចុះMoU លើកិច្ចសហការទូទាត់ឆ្លងដែនតាមរយៈ KHQR និង JPQR ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ


កម្ពុជា-ជប៉ុន ចុះMoU លើកិច្ចសហការទូទាត់ឆ្លងដែនតាមរយៈ KHQR និង JPQR ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ចុះអនុស្សរណៈយោគយល់គ្នា (MoU) លើកិច្ចសហការទូទាត់ឆ្លងដែនតាម QR Code រវាង KHQR កម្ពុជា និង JPQR ជប៉ុន ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ កាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងពេលស្នាក់នៅកម្ពុជា ឬជប៉ុន តាមរយៈប្រព័ន្ធទូទាត់ឌីជីថល ដែលធ្វើឱ្យប្រតិបត្តិការទូទាត់ឆ្លងដែនកាន់តែមានសុវត្ថិភាព និងងាយស្រួល។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលចុះផ្សាយនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

កិច្ចសហការទូទាត់នេះ ត្រូវបានបែងចែកជា២ ដំណាក់កាលមានដូចជា៖ ដំណាក់កាលទី១ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២ ប្រជាជនជប៉ុនអាចស្តេន KHQR សម្រាប់ការទូទាត់នៅកម្ពុជាបាន។ ជាមួយគ្នានេះ ប្រតិបត្តិការ ទូទាត់ដំណាក់កាលទី១ គឺគ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ អមនឹងព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខណៈដែលដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥។

ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជា បានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅកម្ពុជាសម្រាប់តភ្ជាប់និងទូទាត់ឆ្លងដែនជាមួយប្រទេសជប៉ុន ដែលសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករទូទាត់តាម QR Code ជាមួយកម្ពុជា។ កិច្ចប្រតិបត្តិការនេះ ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR នៅកម្ពុជា ឬ JPQR នៅជប៉ុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករ ក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃ សមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី