SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផលិតផលខ្មែរជាង១០០មុខ ត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍នៅចិន ដើម្បីផ្សព្វផ្សាយស្ថានភាព និងសក្តានុពលសេដ្ឋកិច្ច


ផលិតផលខ្មែរជាង១០០មុខ ត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍នៅចិន ដើម្បីផ្សព្វផ្សាយស្ថានភាព និងសក្តានុពលសេដ្ឋកិច្ច
ពាណិជ្ជកម្ម

2024-11-07

ដេប៉ាលីយែរ ម៉ារីលីណា

ពាណិជ្ជកម្ម

2024-11-07

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ផលិតផលខ្មែរដែលមានគុណភាពខ្ពស់ជាង ១០០មុខ ត្រូវបានក្រសួងពាណិជ្ជកម្ម យកទៅដាក់បង្ហាញនៅពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានប្រទេសចូលរួមសរុប ១៦០ប្រទេស។

ផលិតផលខ្មែរជាង ១០០មុខ ដែលបានដាក់បង្ហាញនោះ មានដូចជា៖ អង្ករ, គ្រាប់ស្វាយចន្ទី, សម្ភារធ្វើដំណើរនិងកាបូប, ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ, ទឹកឃ្មុំ, កាហ្វេ, ដំណាប់ស្វាយ, ម្រេច, តែ, ទឹកជ្រលក់ម្រេច, ម្សៅប្រហុក, ស្ករត្នោត, ទឹកស្ករត្នោត, ស្ករគ្រាប់ត្នោត, មីកញ្ចប់, មីជាតិ និងសម្ភារកែច្នៃសំណល់ប្លាស្ទិកជាដើម។

នៅក្នុងពិព័រណ៍កម្រិតអន្តរជាតិ ក្រោមមូលបទ «យុគសម័យថ្មី អនាគតរួម»ប្រព្រឹត្តទៅថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំពន្លាជាតិកម្ពុជាទំហំ ១៣២ម៉ែត្រក្រឡា ដែលបែងចែកជា ៤តំបន់ ដោយបង្ហាញពីកម្ពុជាក្នុងយុគសម័យទំនើប ផ្អែកលើគោលគំនិត «នវានុវត្តន៍ឆ្ពោះទៅរកអនាគត, វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ធ្វើឱ្យជីវិតកាន់តែប្រសើរ»។ តំបន់ចំនួន ៤នោះ រួមមាន៖ ទី១. តំបន់តាំងបង្ហាញផលិតផលគុណភាពខ្ពស់កម្ពុជា ដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រណីត និងមានស្តង់ដារអនាម័យទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិជាង ១០០មុខ។

ទី២. តំបន់វេទិកាសម្តែង និងផ្ទាំង LED សម្រាប់ផ្សព្វផ្សាយស្ថានភាព និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍របស់កម្ពុជា, ទី៣. តំបន់ជំនួបធុរកិច្ច សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជា ជួបពិភាក្សា និងស្វែងរកកិច្ចប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ និងទី៤. តំបន់ផ្តល់ព័ត៌មាន និងភ្លក់រសជាតិ សម្រាប់ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ច និងសម្រួលពាណិជ្ជកម្ម ភ្លក់រសជាតិគ្រាប់ស្វាយចន្ទី កាហ្វេមណ្ឌលគិរី មីជាតិ និងបាយអង្ករសែនក្រអូប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី