2024-05-18
ទូច សូរិយា
2024-05-18
ទូច សូរិយា
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជាជាមួយប្រទេសកូរ៉េ មានការកើនឡើងលើស ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-កូរ៉េ ថា ការកើនឡើងនេះ បានគ្រប់ដណ្តប់ទៅលើវិស័យមួយចំនួន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េ កំពុងដើរតួនាទីជាតួអង្គគន្លឹះក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅវិស័យចម្រុះរបស់កម្ពុជា ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ កំពុងជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាថែមទៀតផង។
ក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-កូរ៉េនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ស្វាគមន៍ជានិច្ច ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដែលក្នុងនោះកម្ពុជា នៅមានសក្ដានុពលដ៏ធំ សម្រាប់កំណើននៃតម្លៃបន្ថែមនៅក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដែលអាចឱ្យភាគីកូរ៉េ ប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ពិសេសផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី