SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បច្ចេកទេសកសិកម្មឆ្លាតវៃ ជួយបង្កើនប្រាប់ចំណេញប្រចាំឆ្នាំដល់ប្រជាកសិករជាង ១ពាន់ទៅ២ពាន់ដុល្លារ


បច្ចេកទេសកសិកម្មឆ្លាតវៃ ជួយបង្កើនប្រាប់ចំណេញប្រចាំឆ្នាំដល់ប្រជាកសិករជាង ១ពាន់ទៅ២ពាន់ដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ បច្ចេកទេសកសិកម្មឆ្លាតវៃ បានជួយបង្កើនប្រាក់ចំណេញជាមធ្យមប្រចាំឆ្នាំដល់កសិករគោលដៅរបស់កម្ពុជា ពី ១,៤០១ ដល់ ២,២៣៤ ដុល្លារ ពីការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ(គម្រោងស្ទៀរ) ដែលមានរយៈពេល៥ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់អង្គការ Save the Children ប្រចាំកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពី«ការផ្តួចផ្តើមអភិវឌ្ឍន៍កសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុផ្សារភ្ជាប់នឹងការអភិវឌ្ឍមនុស្ស» លោកស្រី Heidi Coetzee នាយកប្រតិបត្តិនៃអង្គការ Save the Children នូវែលសេឡង់ បានលើកឡើងថា៖«ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ កសិករ ទទួលបានការកើនឡើងជិត៦០% នៃប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានពីដំណាំ ក្នុងរយៈពេល ៥ឆ្នាំនៃគម្រោងស្ទៀរ។ ការកើនឡើងនៃប្រាក់ចំណូលនេះ បានធ្វើឱ្យគ្រួសារវិនិយោគកាន់តែច្រើនលើតម្រូវការ និងសុខុមាលភាពរបស់កុមារ ដូចជាសម្ភារសិក្សា អាហារដែលមានសុខភាពល្អ និងពេលវេលាកាន់តែច្រើនជាមួយគ្រួសារពួកគេ»។

អ្នកស្រី Heidi បានបន្តថា គម្រោងស្ទៀរ បានបណ្តុះបណ្តាលកសិករជាង ១ពាន់នាក់ លើការអនុវត្តកសិកម្មឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះកសិករចំនួន ៥៣នាក់ ត្រូវបានទទួលស្គាល់សម្រាប់ការងារឆ្នើម។ គម្រោងនេះ បានបង្កើតកសិដ្ឋានបង្ហាញក្រុមកសិករអ្នកផលិត ផ្តល់ជំនួយអាជីវកម្មដើម្បីពង្រីកផលិតកម្ម និងគាំទ្រកសិករឱ្យទទួលបានទីផ្សារនៅក្រៅសហគមន៍របស់ពួកគេ តាមរយៈកិច្ចព្រមព្រៀងជាមួយអ្នកប្រមូលទិញផលកសិកម្ម។

គម្រោងស្ទៀរនេះ ទទួលបានថវិកាគាំទ្ររយៈពេល ៥ឆ្នាំ គឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ពីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ ដែលមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ច សុខុមាលភាពគ្រួសារ និងភាពធន់របស់សហគមន៍ តាមរយៈវិធីសាស្ត្រឈរលើគោលការណ៍ទីផ្សារ ក្នុងស្រុកថ្មបាំង ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងវេទិការនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់មន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត ស្រុក និងឃុំ ឱ្យបន្តសហការ និងកៀរគរធនធានជាមួយដៃគូពាក់ព័ន្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី