2024-12-20
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-20
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក ឡុង ឌីម៉ង់ សមាជិកនៃក្រុមការងារជំរុញការវិនិយោគ ចុះពិនិត្យគម្រោងទទួលបានការលើកទឹកចិត្ត នៅទីតាំងចំនួន៣ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១,០៤០លានដុល្លារ ដើម្បីតាមដាន ជំរុញការអនុវត្តគម្រោង និងដោះស្រាយបញ្ហាប្រឈមនានាពីវិនិយោគិនដោយផ្ទាល់។
លោក ឡុង ឌីម៉ង់ លើកឡើងថា ការចុះពិនិត្យគម្រោងទាំងនេះ គឺជាភារកិច្ចសំខាន់ ដែលរដ្ឋបាលខេត្តក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងក្រុមការងារត្រូវបំពេញ និងកំពុងបន្តអនុវត្តជាប់ជាប្រចាំ។ បន្ថែមពីលើការទាក់ទាញការវិនិយោគ ភារកិច្ចសំខាន់មួយទៀត លោក ឡុង ឌីម៉ង់ ប្រាប់ថា គឺការស្វែងយល់អំពីបញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីមានលទ្ធភាពផ្តល់ដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និងបង្កើតបរិយាកាសវិនិយោគកាន់តែល្អប្រសើរ។
គម្រោងទាំង៣ ទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលអាចបង្កើតការងារបានចំនួន ៥,៧៥៥កន្លែង នេះ មានដូចជា៖ ១. គម្រោងសណ្ឋាគារផ្កាយ៥ និងអគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd, ២. គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. និង៣. គម្រោងរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា និងគ្រឿងបង្គុំរបស់ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី