SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CMAC ទទួលរថយន្តតូយ៉ូតា ១៥គ្រឿង ពីជំនួយរបស់ជប៉ុន ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា


CMAC ទទួលរថយន្តតូយ៉ូតា ១៥គ្រឿង ពីជំនួយរបស់ជប៉ុន ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា
A+ A-

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋាន CMAC រាជធានីភ្នំពេញ អង្គភាព CMAC បានទទួលរថយន្តតូយ៉ូតាប្រភេទពីរបាំងចំនួន ១៥គ្រឿង ពីក្រុមហ៊ុន Toyota ភ្នំពេញ បន្ទាប់ពីបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់។ 

ក្នុងឱកាសនេះ អគ្គនាយកស៊ីម៉ាក់ CMAC ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយដ៏មានសារសំខាន់នេះ ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC។

ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ ក៏មានការថ្លែងអំណរគុណដល់ JICS ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់ការអនុវត្តគម្រោងទិញរថយន្ត និងគ្រឿងចក្រកម្ទេចមីន។ តាមការបញ្ជាក់ គ្រឿងចក្រកម្ទេចមីនខ្នាតធ្ងន់ចំនួន ៥គ្រឿងទៀត គ្រោងនឹងមកដល់កម្ពុជានៅដើមឆ្នាំ២០២៧។

ជំនួយនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលគាំទ្រដល់ការពង្រឹងសមត្ថភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព និងជំរុញការអភិវឌ្ឍនៅកម្ពុជា៕

#CMAC #ជប៉ុន #បោសសម្អាតមីន #សំណល់យុទ្ធភណ្ឌសង្គ្រាម #កិច្ចសហប្រតិបត្តិការកម្ពុជា_ជប៉ុន #SMENews


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី