2024-03-15
ទូច សូរិយា
2024-03-15
ទូច សូរិយា
ភ្នំពេញ៖ លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសផ្នែកយានយន្ត ជាមួយសហព័ន្ធឧស្សាហកម្មយានយន្តអាស៊ាន (AAF) និងសមាគមក្រុមហ៊ុនផលិតយានយន្តរបស់ប្រទេសជប៉ុន (JAMA) លើប្រធានបទសំខាន់ៗចំនួន៤ ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកយានយន្តទាំងក្នុងតំបន់ និងសកលលោក។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា កាលពីថ្ងៃទី១៣ មីនា។
ក្នុងកិច្ចប្រជុំនេះ ប្រធានបទចំនួន៤ ដែលលើកមកពិភាក្សា រួមមាន៖ ទី១. របាយការណ៍ទាក់ទង នឹងបរិស្ថានពីបណ្តាប្រទេសអាស៊ាន, បទបញ្ញត្តិស្តង់ដារប្រេងឥន្ធនៈ និងឧស្ម័នផ្សេងៗ, ស្តង់ដារបំភាយផ្សែងចេញពីយានយន្ត និងយន្តការកាត់បន្ថយការបំពុលបរិស្ថាន។ ចំណែក ទី២. កិច្ចពិភាក្សាស្តីពីបច្ចុប្បន្នភាព នៃការអនុវត្តស្តង់ដារយានយន្ត ដែលមានចែងក្នុងកិច្ចព្រមព្រៀង ASEAN MRA មានដូចជា នីតិវិធីក្នុងការអនុវត្តវឌ្ឍនភាពនៃការអនុវត្ត ផលលំបាក ក៏ដូចជាកត្តាប្រឈមនានា តាមបណ្តាប្រទេសនីមួយៗ។
ចំពោះ ទី៣. ស្ថានភាពទូទៅ នៃការអនុវត្តបទបញ្ញត្តិបច្ចេកទេសរបស់អង្គការសហប្រជាជាតិ UN-R និងសុវត្ថិភាពយានយន្ត រួមបញ្ចូលទាំងបទបញ្ញតិបច្ចេកទេស សម្រាប់យានយន្តអគ្គិសនីតាមបណ្តាប្រទេសនីមួយៗនៅក្នុងប្រទេសអាស៊ាន និងទី៤. របាយការណ៍សមាគមក្រុមហ៊ុនផលិតយានយន្តរបស់ប្រទេសជប៉ុន លើការកាត់បន្ថយផ្សែងពុលបំភាយចេញពីយានយន្ត និងយុទ្ធសាស្ត្រ ឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
តាមការចុះផ្សាយដដែល កិច្ចប្រជុំគណៈកម្មការបច្ចេកទេសនេះ ធ្វើឡើងនៅសណ្ឋាគារ សាន់វ៉េភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺកាលពីថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៤ ជាពិសេសក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកសហព័ន្ធឧស្សាហកម្មយានយន្តអាស៊ាន (AAF) និង សមាគមក្រុមហ៊ុនផលិតយានយន្តរបស់ប្រទេសជប៉ុន (JAMA) ជាមួយសមាជិករបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី