SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការងារ៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នឹងលើកកម្ពស់ការវិនិយោគក្នុងស្រុក


រដ្ឋមន្ត្រីការងារ៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នឹងលើកកម្ពស់ការវិនិយោគក្នុងស្រុក
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ មានគោលនយោបាយ លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ពិសេសជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប។

ក្នុងកិច្ចប្រជុំក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ បានបន្តថា យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ នឹងបន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត, បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខមាលភាពរបស់កម្មករនិយោជិត ពិសេសទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រសម្រាប់បម្រើឱ្យវិស័យខាងលើ។

រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ដើម្បីជំរុញឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ឱ្យមានប្រសិទ្ធភាព យើងគួរបន្ថែមតួនាទីដល់ក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបចំនួន២ រួមមាន៖ ទី១. ក្រុមការងារអន្តរស្ថាប័នទទួលបន្ទុកសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រ និងទី២.ក្រុមការងារប្រឹក្សាយោបល់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប។ ឯកឧត្តម ហេង សួរ បានបន្ថែមថា ក្រុមការងារទាំង២ នេះ ជាយន្តការដែលនឹងផ្តល់ជាធាតុចូលសម្រាប់ជំរុញការអនុវត្តលើវិធានការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃយុទ្ធសាស្ត្រវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០០២-២០២៧៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី