2024-07-02
គិត បុប្ផា
2024-07-02
គិត បុប្ផា
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសម្រេចលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល ១ឆ្នាំ។ ការសម្រេចលើកលែងការផាកពិន័យផ្សេងៗនេះ គឺស្របតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ឬខុនដូ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីវិធាននិងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ ទើបទទួលបានការលើកលែងការផាកពិន័យផ្សេងៗនេះ។
ចំណែកគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬខុនដូ ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ការចុះផ្សាយរបស់និយ័តករអាជីវកម្មអចលនវត្ថុ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ការលើកលែងការផាកពិន័យនេះ មានរយៈពេល ១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤តទៅ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី