SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្ដមរដ្ឋមន្ត្រី ហែម វណ្ណឌី ៖ SME ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដែលបានផ្តល់ការងារ ៧០% និងរួមចំណែក ៥៨% នៃផ.ស.ស


ឯកឧត្ដមរដ្ឋមន្ត្រី ហែម វណ្ណឌី ៖ SME ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដែលបានផ្តល់ការងារ ៧០% និងរួមចំណែក ៥៨% នៃផ.ស.ស
A+ A-

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងនៅក្នុងពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន៣៨ នាថ្ងៃទី០៥ មេសា ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្តល់ការងារប្រមាណ៧០% និងបានរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប។

ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ «សហគ្រិនខ្មែរ បានកសាងសមិទ្ធផល នឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលផ្តោតលើការថែបំប៉នធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងយន្តការផ្តល់ហិរញ្ញប្បទានដ៏រឹងមាំ ក្នុងនោះសហគ្រិនខ្មែរ កំពុងផ្តល់ភាពអង់អាចដល់សហគ្រាសក្នុងស្រុក ដោយលើកកម្ពស់ភាពប្រកួតប្រជែង និងពង្រីកទីផ្សារ ដើម្បីឱ្យសហគ្រាសទាំងនោះរួមចំណែកកាន់តែច្រើនដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។

ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានបន្តថា ចាប់តាំងពីឆ្នាំ២០២០មក សហគ្រិនខ្មែរ បានកំពុងអនុវត្ដកម្មវិធីជាច្រើន ដើម្បីផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយ ដែលមកពីបណ្ដារាជធានី-ខេត្ដទូទាំងប្រទេស។ ការគាំទ្ររបស់សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុក តាមរយៈការបណ្តុះពន្លកសហគ្រិនកម្រិតវិទ្យាល័យ ដើម្បីចាក់ឫសវប្បធម៌សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើតវេទិកាប្រកួតប្រជែងគំរូអាជីវកម្ម ការភ្ជាប់ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់ហិរញ្ញប្បទានតាមរយៈកម្មវិធីនានា។

ក្នុងពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាននេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា សហគ្រិនខ្មែរ នឹងបន្តការគាំទ្រតាមរយៈការបង្កើតកម្មវិធី មានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា «កញ្ចប់ជំនួយសហគ្រិនខ្មែរ++» ដល់សហគ្រិនដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយសហគ្រិនខ្មែរកន្លងមក។ កិច្ចការនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិន និងបង្កើនលទ្ធភាពឈរជើងនៅលើទីផ្សារឱ្យបានទូលំទូលាយ ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី