SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

បុណ្យសមុទ្រលើកទី១១ នឹងរៀបចំនៅខេត្តកំពត ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ឆ្នេរ


បុណ្យសមុទ្រលើកទី១១ នឹងរៀបចំនៅខេត្តកំពត ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ឆ្នេរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រ នាឆ្នាំ២០២៤នេះ គឺដើម្បីជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរ ប្រកបដោយចីរភាព ពិសេសពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។

ឯកឧត្តម ហួត ហាក់ បានបន្តថា ពិធីបុណ្យសមុទ្រនេះ គឺបានរៀបចំ ១០លើករួចមកហើយ ដែលក្នុងនោះខេត្តកំពត បានរៀបចំ ៣ដង គឺនៅឆ្នាំ២០១៥, ២០១៩ និងឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ស្របនឹងខេត្តកំពតជា «គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ»ផងដែរ។ គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី