2023-11-11
គិត បុប្ផា
2023-11-11
គិត បុប្ផា
ភ្នំពេញ៖ ទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់គោលនយោបាយរូបិយវត្ថុដោយពេញលេញ បានធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះ បណ្ដាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ។ នេះជាការថ្លែងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ«ដុល្លាររូបនីយកម្មនៅកម្ពុជា»។
លោកជំទាវបណ្ឌិត ជា សិរី បានបន្តលើកឡើងថា ដុល្លាររូបនីយកម្ម បានរួមចំណែកជួយស្តាសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ លោកជំទាវទេ អះអាងថា បច្ចុប្បន្នស្ទើតែគ្រប់ប្រទេសទាំងអស់ លម្ហគោលនយោបាយសារពើពន្ធបានរួមតូចទៅៗ ដោយសារតែវិបត្តិផ្ទួនៗ ហើយប្រទេសនានាលើពិភពលោកបានពឹងផ្អែកកាន់តែច្រើនទៅលើគោលនយោបាយរូបិយវត្ថុ ដើម្បីស្តាកំណើនសេដ្ឋកិច្ច។
ក្រោយវិបត្តិកូវីដ១៩ ធនាគារកណ្ដាលភាគច្រើនបានបង្កើនអាត្រាការប្រាក់គោលមកវិញ ដើម្បីប្រឆាំងនឹងការកើនឡើងអតិផរណា។ លទ្ធភាពក្នុងការបង្កើនឬបន្ថយអាត្រាការប្រាក់គោល ឬចាក់បញ្ចូលសន្ទនាភាពទៅក្នុងសេដ្ឋកិច្ចបានប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យទៅលើការប្រើប្រាស់ពេញលេញនឹងទូលំទូលាយនៃរូបិយវត្ថុជាតិ។
ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ«ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» ធ្វើឡើងកាលព្រឹកថ្ងៃទី១០ វិច្ឆកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី បានឱ្យដឹងថា ក្នុងរយៈពេលជាង២ទស្សវត្តន៍ចុងក្រោយនេះ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថេភាពនយោបាយបានផ្ដល់ភាពអំណោយផល ដល់ការពង្រឹងការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ខណៈដែលសមាមាត្រនៃការប្រើប្រាស់ដុល្លារអាមេរិកនៅតែមានកម្រិតខ្ពស់ បញ្ហានេះស្របទៅនឹងការរកឃើញនានារបស់អ្នកស្រាវជ្រាវ ដែលថា ពេលដុល្លាររូបនីយកម្មកើនឡើងដល់ចំណុចខ្ពស់មួយហើយ នឹងមិនងាយថយចុះវិញទេ។
លោកជំទាវ ក៏មើលឃើញការប្រែប្រួលលើទំនុកចិត្តប្រាក់រៀលនៅលើទីផ្សារហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសមាមាត្រនៃការប្រើប្រាស់ប្រាក់រៀលក្នុងរយៈពេល ២ទសវត្សន៍នេះ បានកើនពី ០,៨៥ទ្រីលានរៀល ដល់ ១៤,៥ទ្រីលានពោលគឺកើនឡើង ១៦ដង ដែលនេះបង្ហាញសញ្ញាណផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ទំនុកចិត្តលើការប្រើប្រាស់រូបិយវត្ថុជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី