SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

និយ័តករទូរគមនាគមន៍ នឹងចាត់វិធានការប្រតិបត្តិករទូរស័ព្ទចល័ត ដែលភ្ជាប់សេវាកម្មស្វ័យប្រវត្តិដល់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត


និយ័តករទូរគមនាគមន៍ នឹងចាត់វិធានការប្រតិបត្តិករទូរស័ព្ទចល័ត ដែលភ្ជាប់សេវាកម្មស្វ័យប្រវត្តិដល់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត
A+ A-

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នឹងចាត់វិធានការតាមផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងលក្ខខណ្ឌនៃការអនុញ្ញាតនិងអាជ្ញាបណ្ណ ចំពោះប្រតិបត្តិករទូរស័ព្ទចល័តណា ដែលភ្ជាប់គម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ន.ទ.ក. នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។

ន.ទ.ក. បានឱ្យដឹងថា នាពេលថ្មីៗនេះ ន. ទ. ក. បានរកឃើញភាពមិនប្រក្រតី និងបានផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការភ្ជាប់គម្រោង auto-subscription ដល់អ្នកប្រើប្រាស់ដោយគ្មានការយល់ព្រម។ ន.ទ.ក. បានបញ្ជាក់ថា ការភ្ជាប់គម្រោងដោយគ្មានការអនុវត្តពីអ្នកប្រើប្រាស់នេះ ផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់ ន. ទ. ក. និងអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរស័ព្ទចល័ត និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ពិសេសបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ផងដែរ។

ន.ទ.ក. ក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍ មក ន. ទ. ក. តាមលេខទូរស័ព្ទ ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ក្នុងករណីមានការភ្ជាប់គម្រោង ឬសេវាកម្មទូរស័ព្ទចល័ត ឬសេវាកម្មបន្ថែម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី