SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យប្រទេសចំនួន៤ មកវិនិយោគលើផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម នៅកម្ពុជា


រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យប្រទេសចំនួន៤ មកវិនិយោគលើផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី, ប៊ែលហ្ស៊ិក, ដារូស្សាឡាម, និងហ្វីលីពីន ជួយកៀរគរ និងស្វែងរកការគាំទ្រដើម្បីទាក់ទាញអ្នកវិនិយោគិន ឱ្យមកវិនិយោគលើផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម ដែលអាចស្រូបយកកសិផលកម្ពុជាទៅកែច្នៃ និងនាំចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ដែលក្នុងនោះឯកអគ្គរាជទូត ត្រូវជួយជំរុញគាំទ្រ សម្របសម្រួល មានការចរចានីតិវិធីច្បាស់លាស់ មានការថ្លឹងថ្លែងផលប្រយោជន៍ ផលប៉ះពាល់ត្រឹមត្រូវ និងមានការទទួលស្គាល់នូវគុណភាពកសិផលកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបញ្ជាក់ពីកសិផលសក្តានុពលរបស់កម្ពុជារួមមាន ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងចេក ដែលត្រូវការការវិនិយោគក្នុងការកែច្នៃ ជំរុញការនាំចេញឱ្យបានច្រើន ទទួលបានតម្លៃបន្ថែមខ្ពស់ និងមានផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាកសិករផងដែរ។

ជាមួយគ្នានេះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពចំនួន០៤ ប្រទេសខាងលើ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗឱ្យកាន់តែល្អប្រសើរ ដើម្បីទាញយកផលចំណេញសម្រាប់វិស័យកសិកម្ម និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី