SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យកសិករប្រើប្រាស់ពូជសុទ្ធ ពិសេសផ្តោតលើពូជស្រូវផ្ការំដួល និងសែនក្រអូប


រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យកសិករប្រើប្រាស់ពូជសុទ្ធ ពិសេសផ្តោតលើពូជស្រូវផ្ការំដួល និងសែនក្រអូប
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកសិករឱ្យប្រើប្រាស់ពូជសុទ្ធពិតប្រាកដ ដោយផ្តោតសំខាន់លើពូជស្រូវផ្ការំដួល បន្ទាប់មកគឺពូជសែនក្រអូប ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីការរៀបចំយន្តការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងថា យន្តការនេះ គឺដើម្បីដោះស្រាយបញ្ហារាំងស្ទះដល់ការងារស្រូវអង្ករ ដែលជាកសិផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា។ ដើម្បីអនុវត្តកសិកម្មតាមកិច្ចសន្យាឱ្យទទួលបានជោគជ័យ ត្រូវមានការបង្កើតក្រុមអ្នកផលិតពូជសុទ្ធ និងការកំណត់តម្លៃរួមគ្នា ក្នុងទិសដៅទទួលយកបានទាំងអស់គ្នា បើតាមការលើកឡើងបន្ថែមរបស់ឯកឧត្តម ឌិត ទីណា។

ដើម្បីមានសក្តានុពលពង្រីកពូជសម្ងួត និងផលិតពូជស្រូវផ្ការំដួលសុទ្ធគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់កសិករ ធ្វើយ៉ាងណាផ្ដល់ផលចំណេញ ព្រមទាំងធានាឱ្យបាននូវនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ឱ្យភាគីរដ្ឋ សហគមន៍អ្នកផលិតពូជ និងវិស័យឯកជន សហការពិនិត្យ និងដោះស្រាយបញ្ហារួមគ្នា។ ភាគីទាំងនេះ ត្រូវពង្រឹងនិងជំរុញប្រព័ន្ធពូជសុទ្ធ បង្កើតក្រុមការងារដែលមានការគិតគូរលក្ខណៈបែបសេដ្ឋកិច្ច និងការបង្កើតសហគមន៍ធ្វើពូជទំនើប។ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានបន្តណែនាំឱ្យក្រុមការងារពិនិត្យលើយន្តការការងារ គោលដៅពង្រឹងខ្សែច្រវាក់ទាំងស្រុងចាប់តាំងពីការផលិតពូជសុទ្ធ ការដាំដុះ និងការនាំចេញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី