2025-07-14
គិត បុប្ផា
2025-07-14
គិត បុប្ផា
ភ្នំពេញ៖ ធនាគារ វីង ដែលត្រូវជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងគ្រឹះស្ថានអប់រំឈានមុខគេចំនួន៦ នៅកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់សិស្សនិស្សិត ឱ្យកាន់តែប្រសើរឡើង។
តាមរយៈកិច្ចសហការនេះ សិស្សនិស្សិត ដែលសិក្សានៅគ្រឹះស្ថានអប់រំចំនួន៦ រួមមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា, សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា និងវិទ្យាស្ថានសាន់រ៉ាយស៍ និងសាលាអាឌីទី នឹងអាចត្រៀមនូវលក្ខណៈសម្រាប់ចាប់យកអាជីពការងាររបស់ពួកគេ នាពេលអនាគត តាមរយៈការផ្តល់ជូននូវកម្មវិធីតម្រង់ទិសអាជីពការងារ ការចុះអនុវត្តការងារដោយផ្ទាល់ ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញចាំបាច់ផ្សេងៗទៀត។
ភាពជាដៃគូយុទ្ធសាស្ត្ររបស់ ធនាគារ វីង ជាមួយគ្រឹះស្ថានអប់រំឈានមុខ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ធនាគារ វីង សំដៅលើកកម្ពស់សក្តានុពលយុវជនកម្ពុជា និងការកសាងធនធានអនាគតរបស់ប្រទេសជាតិឱ្យកាន់តែរឹងមាំ៕
នាំមកជូនដោយ