SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន BYD Cambodia បើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងយានយន្តព្រះសីហនុ ក្រោមទុនវិនិយោគ ៣២លានដុល្លារ


ក្រុមហ៊ុន BYD Cambodia បើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងយានយន្តព្រះសីហនុ ក្រោមទុនវិនិយោគ ៣២លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន BYD Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry បើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងយានយន្ត ប្រភេទ CKD ដែលគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ លើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

រោងចក្រផ្គុំដំឡើងយានយន្ត ដែលមានឈ្មោះ BYD CAMBODIA CO., LTD. នឹងមានសមត្ថភាពដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ព្រមទាំងអាចដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាលផងដែរ។ រោងចក្រដំឡើងរថយន្តមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើរការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ជំរុញឱ្យក្រុមហ៊ុនខាងលើនេះ ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រ ដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែម និងលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តផ្សព្វផ្សាយបទពិសោធអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា ដើម្បីបង្កើតការងារបន្ថែមដល់ពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងបានរំលេចអំពីលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី