SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តម្លៃភាគហ៊ុនធ្លាក់ចុះ បញ្ជាក់ពីស្ថានភាពក្រុមហ៊ុនកំពុងមានបញ្ហាមែនឬ?


តម្លៃភាគហ៊ុនធ្លាក់ចុះ បញ្ជាក់ពីស្ថានភាពក្រុមហ៊ុនកំពុងមានបញ្ហាមែនឬ?
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ហេតុផលដែលបណ្ដាលឱ្យក្រុមហ៊ុនមានការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូល ឬប្រាក់ចំណញ ឬមានបំណុលខ្ពស់ គឺមកពីបញ្ហាការគ្រប់គ្រងក្រុមហ៊ុន, លំហូរសាច់ប្រាក់អវិជ្ជមាន, ការបាត់បង់លទ្ធភាពប្រកួតប្រជែង (Competitive Advantage), និន្នាការឧស្សាហកម្មបានផ្លាស់ប្តូរ ឬការកំណត់គោលដៅក្រុមហ៊ុនមិនច្បាស់លាស់ ជាដើម។ តាមការចុះផ្សាយរបស់ផ្សារមូលបត្រកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រការខាងលើនេះ នឹងធ្វើឱ្យវិនិយោគិនបាត់បង់ជំនឿទុកចិត្តទៅលើក្រុមហ៊ុន។

ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើ ក្រុមហ៊ុនមិនមានបញ្ហាដូចខាងលើទេ តែបែរជាធ្វើបានល្អជាងឬប្រហាក់ប្រហែលឆ្នាំមុនៗនេះបញ្ជាក់ថា កត្តាទំនោរទីផ្សារ (Market Sentiment) ដែលឆ្លុះបញ្ចាំងពីចិត្តសាស្ត្ររបស់អ្នកវិនិយោគ គឺជាការធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ ជាជាងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ថ្លៃភាគហ៊ុន។

ជាមួយគ្នានេះ ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងបន្ថែមថា ករណីសិក្សាក្រុមហ៊ុនធំៗលើពិភពលោក ដែលដំណើរការក្រុមហ៊ុនមានភាពប្រក្រតី ប៉ុន្តែថ្លៃភាគហ៊ុនបែរជាធ្លាក់ចុះ រួមមាន៖ ទី១.ក្រុមហ៊ុន Apple អំឡុងឆ្នាំ ២០០៨-២០០៩ គឺថ្លៃភាគហ៊ុនធ្លាក់ចុះ ៦០% ដោយសារវិនិយោគិនព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចពិភពលោក ខណៈពេលដែលប្រាក់ចំណូលសុទ្ធក្រុមហ៊ុនមានចំនួន ៦ពាន់លានដុល្លារ និងបន្តកើនឥតឈប់ឈររហូតមកដល់ពេលបច្ចុប្បន្ន។

ទី២.ក្រុមហ៊ុន Netflix ឆ្នាំ២០២២ ថ្លៃភាគហ៊ុនធ្លាក់ជិត៥០% ស្របពេលដែលក្រុមហ៊ុនរកចំណូលសុទ្ធបានជិត ៤,៥ពាន់លានដុល្លារ និងមានអតិថិជនច្រើនជាង ២៣០លាននាក់បានប្រើប្រាស់សេវាកម្ម។ ទី៣.ក្រុមហ៊ុន CP ALL ក្នុងឆ្នាំ២០២៣ ថ្លៃភាគហ៊ុនធ្លាក់ជិត២០% ប៉ុន្តែប្រាក់ចំណូលសុទ្ធកើនឡើង៤៤% ធៀបហ្នឹងឆ្នាំ២០២២ ។ ទី៤.ក្រុមហ៊ុន Google ក្នុងឆ្នាំ២០២២ ថ្លៃភាគហ៊ុនធ្លាក់ជិត៤០% នៅពេលដែលសហរដ្ឋអាម៉េរិកតម្លើងការប្រាក់ ក៏ប៉ុន្តែស្ថានភាពក្រុមហ៊ុនបែរជាមានការរីកចម្រើន។

ទន្ទឹមនឹងនេះ វិនិយោគិន គួរតែវិភាគឱ្យបានស៊ីជម្រៅ និងយល់ច្បាស់ពីតម្លៃភាគហ៊ុន (VALUE) និងថ្លៃភាគហ៊ុន (PRICE) នោះវិនិយោគិននឹងឃើញឱកាសក្នុងការវិនិយោគរយៈពេលវែង ដែលជួយវិនិយោគិនរក្សាទំនុកចិត្តក្នុងការវិនិយោគនៅពេលដែលតម្លៃភាគហ៊ុនធ្លាក់ចុះ និងទាញអត្ថប្រយោជន៍ពង្រីកវិសាលភាពផលចំនេញពីការងើបឡើងវិញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី