SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិន ឱ្យវិនិយោគលើទីផ្សារយានយន្តអគ្គីសនីនៅកម្ពុជា


រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិន ឱ្យវិនិយោគលើទីផ្សារយានយន្តអគ្គីសនីនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-16

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-16

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិន ឱ្យចាប់យកកាលានុវត្តភាពវិនិយោគលើទីផ្សារយានយន្តអគ្គីសនីនៅកម្ពុជា ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយផ្សែងឧស្ម័នពុល ព្រមទាំងចូលរួមអភិវឌ្ឍន៍បន្ថែមលើផ្នែកសេវាសក្តានុពលពាក់ព័ន្ធបន្ថែមទៀត។

នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការរថយន្តម៉ាក PEUGEOT 408 ស៊េរីថ្មី ឆ្នាំ២០២៥» លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ក្នុងការរុញច្រានជីវភាពកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា បានដាក់ចេញនិងអនុវត្តនូវវិធានការសំខាន់ៗជាច្រើន ដើម្បីជំរុញការប្រកួតប្រជែងស្មើភាព និងបង្កើតមុខទំនិញនិងសេវាកម្មថ្មីៗ។

វិធានការទាំងនោះ រួមមាន៖ ទី១. ការជំរុញទំនាក់ទំនងធុរកិច្ចដោយស្មើភាព និងស្មោះត្រង់ តាមរយៈការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាព ដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាពនិងយុត្តិធម៌។ ទី២. ការរៀបចំយន្តការ និងនីតិវិធីការដោះស្រាយតាមការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង សំដៅធានាប្រសិទ្ធភាពពេលវេលា ចំណាយ ធានាភាពបត់បែន។

ចំពោះទី៣ ការរៀបចំយន្តការនិងនីតិវិធីផ្តល់លទ្ធភាពដល់ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្នុងគោលបំណងផ្តល់នូវការទទួលស្គាល់និងភាពស្របច្បាប់ក្នុងការរួមបញ្ចូលគ្នានៃធុរកិច្ច និងទី៤.ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព តាមរយៈតុលាការ និងលើកកម្ពស់យន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាក្រៅប្រព័ន្ធតុលាការ។ ទី៥. ការពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ឱ្យកាន់តែប្រសើរ និងទី៦. ការពង្រឹងសមត្ថភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជន អ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី