SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករខេត្តកំពង់ធំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែង


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករខេត្តកំពង់ធំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែង
ពាណិជ្ជកម្ម

2025-04-04

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ផលិតករខ្មែរខេត្តកំពង់ធំ ឱ្យបន្តខិតខំពង្រឹងគុណភាព សុវត្ថិភាព សោភណភាព ការវេចខ្ចប់ ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សិក្ខាសាលានេះ គឺមានគោលបំណងជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ចូលទីផ្សារក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា សិក្ខាសាលាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មានការចូលរួមពីឯកឧត្តម ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតក្នុងខេត្តកំពង់ធំ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_13.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599