SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញវិនិយោគិនកាណាដា ស្វែងរកដៃគូក្នុងស្រុក ដើម្បីសហការវិនិយោគនៅកម្ពុជា


ក្រសួងពាណិជ្ជកម្ម ជំរុញវិនិយោគិនកាណាដា ស្វែងរកដៃគូក្នុងស្រុក ដើម្បីសហការវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-02

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-02

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំរុញឱ្យវិនិយោគិនកាណាដា ស្វែងរកដៃគូសហការក្នុងស្រុក ដែលមានសក្តានុពល ដើម្បីវិនិយោគរួមគ្នានៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកម្មពិធីពេញអង្គរបស់ក្រុមការងារបេកកម្មពាណិជ្ជកម្មកាណាដា ដែលរៀបចំឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា និងកាណាដា ឯកឧត្តម រដ្ឋ សារ៉ាវុធ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការជាមួយគ្រប់ភាគី ដើម្បីបន្តគាំទ្រ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលធុរជន និងវិនិយោគិន ក្នុងស្រុក និងបរទេស រួមទាំងកាណាដា បាននិងកំពុងជួបប្រទះក្នុងដំណើរការវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តម រដ្ឋ សារ៉ាវុធ បានលើកឡើងអំពីចំណុចសក្តានុពលចំនួន៥ ដែលវិនិយោគិនកាណាដា អាចពង្រីកការវិនិយោគ និងពាណិជ្ជកម្មបន្ថែមមកកម្ពុជា ដែលរួមមានទី១. ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងលំហូរវិនិយោគ និងពាណិជ្ជម្មក្នុងតំបន់, ទី២. ការធានាដោយបទប្បញ្ញត្តិច្បាប់រឹងមាំ, ទី៣. ច្រកទីផ្សារនាំចេញអនុគ្រោះ និងទូលំទូលាយ, ទី៤ សក្តានុពលកម្លាំងពលកម្មធៀបនឹងប្រទេសដទៃ និងទី៥. ភាពកាន់តែប្រសើរឡើងនៃប្រព័ន្ធឡូជីស្ទីក និងកិច្ចសម្រួលពាណិជ្ជកម្មកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី