SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យ សម្រេច និងចុះហត្ថលេខាលើអត្រាកំណែគ្រប់មុខវិជ្ជា នៃការប្រឡងបាក់ឌុប


រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យ សម្រេច និងចុះហត្ថលេខាលើអត្រាកំណែគ្រប់មុខវិជ្ជា នៃការប្រឡងបាក់ឌុប
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសកំណែ បានពិនិត្យ សម្រេច និងចុះហត្ថលេខាលើអត្រាកំណែគ្រប់មុខវិជ្ជា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ។

ដើម្បីធានាដំណើរការកំណែឱ្យប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព ក្រសួងអប់រំដាក់ចេញនូវសេចក្តីណែនាំបច្ចេកទេស សម្រាប់គណៈកម្មការនានា ក្នុងដំណើរការកំណែ ពិសេសអ្នកកែ ដោយត្រូវគោរពឱ្យបាននូវគោលការណ៍ ដែលបានកំណត់នៅគ្រប់ដំណាក់កាលការងារ រួមមាន៖ ១.ការកំណត់ល្បឿននៃការកែសន្លឹកកិច្ចការបេក្ខជន ២.ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ ៣. ការប្រជុំណែនាំអំពីអត្រាកំណែនិង របៀបកែ ៤. ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន ៥.ការពង្រឹងយ៉ាងម៉ឺងម៉ាត់ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះអ្នកកែ ដោយមិនអនុញ្ញាតឱ្យយកចូល និងប្រើប្រាស់ទូរសព្ទដៃក្នុងមណ្ឌលកំណែឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានត្រួតពិនិត្យលើអត្រាកំណែគ្រប់មុខវិជ្ជា និងបានឃើញទិដ្ឋភាពជាក់ស្តែងនៃការរៀបចំវេចខ្ចប់អត្រាកំណែ ដើម្បីដឹកយកទៅដាក់នៅតាមមណ្ឌលកំណែតាមមុខវិជ្ជា ត្រៀមសម្រាប់ដំណើរការកំណែនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងរបស់ប្រធាន និងអនុប្រធានមណ្ឌលកំណែ ព្រមទាំងការឃ្លាំមើលរបស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។

សូមជម្រាបថា ក្រោយបញ្ចប់ដំណាក់កាលកំណែ រយៈពេល ១សប្តាហ៍ គឺជាដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ។ ក្រសួងអប់រំ ក៏បានកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី