2024-10-26
ឃី ភារៈ
2024-10-26
ឃី ភារៈ
ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា បានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ប្រចាំឆ្នាំ២០២៤ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន។ ការតាំងពិព័រណ៍ផ្សារភាគហ៊ុននេះ ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ដែលមានការតាំងបង្ហាញពីស្ថាប័ន-ក្រុមហ៊ុនចំនួន ១៩។
ការរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជានេះ ធ្វើឡើងដើម្បី លើកស្ទួយវិស័យមូលបត្រនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជាពិសេសវិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និងអន្តរជាតិឱ្យបានស្គាល់ និងយល់ដឹងបន្ថែមអំពីផ្សារមូលបត្រកម្ពុជា ក្នុងការសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីវិស័យមូលបត្រ តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ, ប្រតិបត្តិករទីផ្សារ, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះ ផ្សាយមូលបត្រ និងតួអង្គពាក់ព័ន្ធផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី