2024-10-26
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-26
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កម្ពុជា នឹងនាំយកពូជស្រូវកង្រី ពូជស្រូវស្រង៉ែថ្មី និងពូជស្រូវផ្សេងទៀត ទៅដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា ដើម្បីពិនិត្យលទ្ធភាពក្នុងការវិនិយោគស្រូវអង្កររបស់កម្ពុជានៅសាធារណរដ្ឋគុយបា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំពីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបានេះ កម្ពុជា-គុយបា នឹងផ្តល់បច្ចេកទេស និងសម្ភារកសិកម្មចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការពិសោធផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ថែមថា ការអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវមានភាពបុរេសកម្ម និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា ទើបអាចវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ពិសេអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ។
នាឱកាសនោះ ឯកឧត្តម ឌិត ទីណា ក៏បានមានប្រសាសន៍ថា អ្នកជំនាញការងារកសិកម្ម និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដែលក្នុងនោះត្រូវដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង គម្រោងចំណាយជាក់លាក់ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ ទើបទទួលបានផលចំណេញពិតប្រាកដ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី