2025-03-22
ឃី ភារៈ
2025-03-22
ឃី ភារៈ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាពក្នុងការគាំទ្រហិរញ្ញវត្ថុទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការបង្កើនតម្លៃបន្ថែមរបស់វិស័យនេះ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA បានលើកឡើងពីអាជីវកម្មរបស់ធនាគារ ABA ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារផងដែរ។ លោក Laurent Ferreira បានបន្តថា ធនាគារ ABA នឹងបន្តបំពេញតួនាទីសំខាន់ និងបន្តចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការចូលរួមចំណែករបស់ធនាគារ ABA នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធនាគារកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងធានានូវភាពធន់នៃប្រព័ន្ធធនាគារកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី