2025-03-24
គិត បុប្ផា
2025-03-24
គិត បុប្ផា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងខេត្តកំពង់ធំ គ្រោងចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីសើម ក្នុងបរិមាណ ៤០០តោន សម្រាប់ជំហានដំបូង ឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH។ តាមរយៈកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ នឹងមានផ្តល់សេវាសម្ងួតគ្រាប់ស្វាយចន្ទីដល់ក្រុមហ៊ុនផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ជាគោលការណ៍ សហគមន៍កសិកម្មទំនើប ព្យាយាមកាត់បន្ថយហានិភ័យទីផ្សារដល់សមាជិករបស់ខ្លួន តាមរយៈយន្តការធំៗ២ គឺ៖ ការលក់គ្រាប់ស្វាយចន្ទីតាមតម្លៃកិច្ចសន្យាជាក់លាក់ទុកជាមុន និងការសម្ងួតស្តុកគ្រាប់ស្វាយចន្ទីរងចាំលក់ស្ងួតពេលតម្លៃល្អក្រោយការប្រមូលផលទូទៅបញ្ចប់។
ក្នុងឱកាសដឹកនាំក្រុមការងារក្រសួងកសិកម្ម ជជែកជាមួយថ្នាក់ដឹកនាំនៃសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ ដើម្បីពិនិត្យលើលក្ខខណ្ឌចរចារថ្លៃ និងត្រៀមចុះកិច្ចសន្យាជាមួយក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា គោលការណ៍ខាងលើនេះ នឹងការពារប្រជាកសិករពីការប្រែប្រួលថ្លៃទីផ្សារគ្រាប់ស្វាយចន្ទីភ្លាមៗបានច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី