SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ ជ្រើសរើសមន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌ«ក» ចំនួន១០រូប ឱ្យបំពេញតួនាទីជា«សេដ្ឋវិទូ»


ធនាគារជាតិ ជ្រើសរើសមន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌ«ក» ចំនួន១០រូប ឱ្យបំពេញតួនាទីជា«សេដ្ឋវិទូ»
គំនិតអាជីវកម្ម

2024-07-19

លន់ ចាន់ធូ

គំនិតអាជីវកម្ម

2024-07-19

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិកទាំងពីរភេទចំនួន១០ រូប ក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា «ក» ដើម្បីបំពេញតួនាទីជាសេដ្ឋវិទូ និងរួមចំណែកសិក្សាស្រាវជ្រាវវិភាគស្ថានភាពសេដ្ឋកិច្ច។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

បេក្ខជន ដែលជាប់ជាស្ថាពរក្នុងការជ្រើសរើស ដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិ ក៏នឹងមានភារកិច្ចរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុផងដែរ។ ចំពោះ លក្ខខណ្ឌនៃការជ្រើសរើស រួមមាន៖ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬធនាគារ, មានចំណេះដឹងភាសារអង់គ្លេស (IELTS ៦.០), មានបទពិសោធក្នុងការស្រាវជ្រាវ និងវិភាគស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានសុខភាពល្អ។

បេក្ខជន ដែលចង់ចូលរួមប្រឡងអាចដាក់ពាក្យចាប់ពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី។ ចំណែកព័ត៌មានលម្អិតបន្ថែមទៀត បេក្ខជន អាចសាកសួរបាននៅអគ្គនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិ ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៥:០០រសៀល រៀងរាល់ថ្ងៃធ្វើការ។ លើសពីនេះ បេក្ខជនអាចទាក់ទងតាមលេខ ០២៣ ៧២២ ២២១ / ០៨១ ៨៧៧ ២២៧៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី