SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ទិវាសេរីភាពសារព័ត៌មានពិភពលោក» ឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាល ផ្តល់អនុសាសន៍ដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន


«ទិវាសេរីភាពសារព័ត៌មានពិភពលោក» ឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាល ផ្តល់អនុសាសន៍ដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន
A+ A-

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឆ្លើយតបនឹងការវិវត្ត នៃសង្គមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា លើកទី៣១ ឆ្នាំ២០២៤ បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន។

សម្រាប់ក្រសួងព័ត៌មាន សម្តេចនាយករដ្ឋមន្ត្រី ជំរុញឱ្យលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។ សម្តេចធិបតី ក៏បានឱ្យក្រសួងព័ត៌មាន បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលនៅជាធរមាន ដើម្បី ធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ពោះ ការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ ប្រមុខរាជរដ្ឋាភិបាល គាំទ្រឱ្យរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌ អ្នកសារព័ត៌មាន ព្រមទាំងឱ្យរៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យលើបណ្តាញសង្គម។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏ត្រូវរៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់សមាជិកសមាគមអ្នក សារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈផងដែរ។

ដោយឡែក សម្រាប់អ្នកសារព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជន ឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអ្នកសារព័ត៌មាន ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងណែនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ គឺផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ទាក់ទងនឹងការផ្តល់ព័ត៌មានមិនពិតប្រាកដ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអ្នកសារព័ត៌មាន បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ មានអស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ។

ចំណុចចុងក្រោយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន សម្តេចនាយករដ្ឋមន្ត្រី ឱ្យបណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី