SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគ និងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងវិស័យរ៉ែ នៅកម្ពុជា


ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគ និងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងវិស័យរ៉ែ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-17

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Biejing Endi(Group) Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន មានបំណងពង្រីកការវិនិយោគលើវិស័យរ៉ែ និងបង្កើតវិទ្យាស្ថាន ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងវិស័យរ៉ែដល់កម្មករនិយោជិត នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក Tang Changzhong ប្រធានក្រុមហ៊ុន Biejing Endi ក្នុងជំនួបជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី បានអរគុណដល់ក្រុមហ៊ុន ដែលមានបំណងពង្រីកការវិនិយោគ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរ៉ែនៅកម្ពុជា និងបានលើកឡើងពីការវិនិយោគរបស់វិនិយោគិនចិនមកកម្ពុជា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ដែលតែងតែឈរនៅលំដាប់កំពូលជានិច្ច និងត្រូវបានរំពឹងថា បន្តកំណើននេះបន្ថែមទៀត។ ឯកឧត្តម ជា វុទ្ធី ក៏ជំរុញឱ្យក្រុមហ៊ុនចិនខាងលើនេះ ស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលបើកចំហដោយគ្មានការរើសអើង និងមានភាពអំណោយផលដល់វិនិយោគិន។

ឯកឧត្តម ជា វុទ្ធី បានបន្តលើកឡើងក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនថា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរងចាំការសម្របសម្រួលដល់ក្រុមហ៊ុន និងសំណើរចុះបញ្ជីវិនិយោគ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងធនធានរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ចក្នុងវិស័យរ៉ែជាមុនសិន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី