2025-04-24
ឃី ភារៈ
2025-04-24
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស ពិភាក្សាគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ដែលចេញផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថាកម្ពុជា ត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី៣ រវាងប្រទេសទាំងពីរ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណដល់អង់គ្លេស ដែលបានបញ្ចូលកម្ពុជា ក្នុងប្រទេស ដែលទទួលបានផលប្រយោជន៍ក្រោមគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ហើយឯកឧត្តម ក៏បានសម្តែងការពេញចិត្តចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងអង់គ្លេស ដែលឈានដល់ជិត ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។
លោកជំទាវ West បានសម្តែងការស្ញប់ស្ញែងចំពោះការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners ហើយបានចាត់ទុកថា នោះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងអង្គការអន្តរជាតិនានា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី